khmer eng
  • ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាល ពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងពិភាក្សាការងារជាមួយ លោក គិន ភក្តី អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិ នៅសាលាឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ
     
    ចែករំលែក ៖

    នាព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម ខៀវ មុត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាអនុប្រធានគណៈកម្មការទី១ អមដំណេីរដោយ ឯកឧត្តម គិន ណែត អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥និងជាលេខាធិការគណៈកម្មការទី២ បានអញ្ជើញជួបសំណេះសំណាល ពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងពិភាក្សាការងារជាមួយ លោក គិន ភក្តី អភិបាលនៃគណៈអភិបាលស្រុកកោះអណ្តែត ក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍រដ្ឋបាល និងប្រធានភូមិ នៅសាលាឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ខេត្តតាកែវ។ ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមបាន ក្រេីនរំលឹកដាស់តឿន ក្រុមប្រឹក្សាឃុំ មេប៉ុស្តិ៍ និងប្រធាន សូមបង្កេីនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះប្រជាពលរដ្ឋដែលឆ្លងដែនទៅប្រទេសវៀតណាម ឬពីប្រទេសវៀតណាមមកកម្ពុជា ត្រូវតែធ្វេីចត្តាលីស័ក១៤ថ្ងៃ និងត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣របស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ គឺ១.ពាក់ម៉ាសការងារ ២.លាងសម្អាតដៃជាមួយសាប៊ូ និងអាកុល និង៣.រក្សាគម្លាតសុវត្ថិភាព។ បន្ទាប់មកបានពន្យល់បកស្រាយបំភ្លឺរាល់ការប្រឈម សំណូមពររបស់ឃុំ ព្រមទាំងបានជម្រាបពីសេចក្តីត្រូវការចាំបាច់ចម្បង៣របស់ប្រជាពលរដ្ឋរួមមាន ទី១.សន្តិភាព ទី២.ជីវភាពរស់នៅសមរម្យ និងថ្លៃថ្នូរ និងទី៣.យុត្តិធម៌ក្នុងសង្គម ។
    មុននឹងបញ្ចប់កម្មវិធី ឯកឧត្តម បានផ្តាំផ្ញេី និងផ្តល់អនុសាសន៍ៈ
    -ទី១.សូមចូលរួមថែរក្សា ការពារសន្តិភាព
    -ទី២.ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ទាំងក្នុងជួរក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាល ស្មៀន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានរួមគ្នាជាធ្លុងមួយ
    -ទី៣.ត្រូវមានផែនការ ចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន
    -ទី៤.ត្រូវរៀបចំផែនការ វិធានការអោយបានល្អដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់ឆ្នាំ២០២២


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម